Ferdinand ថាមិនគួរ Pochettino ហ៊ានឲ្យ Messi ធ្វើដល់ថ្នាក់នេះ (វីដេអូ)

136

រដូវកាលថ្មីបន្ថែម 8% រៀងរាល់ថ្ងៃ

លោក Rio Ferdinand បានផ្តល់មតិថាការដែលលោកគ្រូ Mauricio Pochettino បញ្ជាឲ្យខ្សែប្រយុទ្ធ Lionel Messi ដេកចុះលើស្មៅដើម្បីចាំរងគ្រាប់បាល់ Free-Kick គឺជាទង្វើមិនផ្ដល់ការគោរពដល់កីឡាករសញ្ជាតិអាហ្សង់ទីននេះឡើយ។

កាលពីយប់ថ្ងៃទី ២៩ ខែកញ្ញាកន្លងទៅនេះក្លិប Paris Saint-Germain បានបើកទ្វារកីឡដ្ឋាន Parc Des Princes ស្វាគមន៍ក្រុមមេឃខៀវ Manchester City ក្នុងក្របខណ្ឌ Champions League វគ្គចែកពូលដោយ PSG បានយកឈ្នះ ២-០។

Gueye រកបាន ១ គ្រាប់បើកឆាកនៅនាទីទី ៨ និងគ្រាប់ទី ២ រកបានដោយ Messi ដែលជាគ្រាប់បាល់ដំបូងឲ្យ PSG នៅនាទីទី ៧៤ ។

យ៉ាងណាមិញ Messi ត្រូវបានគេប្រទះឃើញថាបានដេកលើស្មៅដើម្បីចាំរងគ្រាប់បាល់ Free-Kick ដែលធ្វើឲ្យលោក Ferdinand គិតថាវាមិនសមនោះឡើយ ហើយបើលោកនៅទីនោះដែរ លោកមុខជាធ្វើបែបនោះជំនួសមិនខាន។

Rio Ferdinand បានថ្លែងថា៖

“ពេលដែល Pochettino ប្រាប់ឲ្យ Messi ធ្វើបែបនេះក្នុងម៉ោងហ្វឹកហាត់ នរណាម្នាក់គួរតែនិយាយថា ទេ!ទេ! Lionel Messi មិនសមនឹងធ្វើបែបនេះទេ។ អ្នកធ្វើមិនបានទេ វាពិតជាជាទង្វើមិនផ្ដល់ការគោរពទាល់តែសោះ។ បើជាខ្ញុំ ខ្ញុំនឹងមិនបញ្ជាគេទេ។ បើសិនខ្ញុំនៅក្នុងក្រុមនោះដែរ ខ្ញុំនឹងនិយាយថា ទេ!ទេ! ខ្ញុំសុខចិត្តដេកលើស្មៅជំនួសអ្នក។ គេមិនគួរធ្វើឲ្យអាវកីឡាកររបស់គេប្រឡាក់នោះឡើយ Messi មិនធ្វើបែបនេះទេ។”

ប្រភព៖ Metro

 

វីដេអូហាយឡាយ

រដូវកាលថ្មីបន្ថែម 8% រៀងរាល់ថ្ងៃ