FC Tokyo ស៊ីក្រុមថ្មីថ្មោង Perth Glory ១-០ បើកឆាក ACL ពូល F

227

ក្រុមជប៉ុន FC Tokyo បានយកឈ្នះក្រុមភ្ងៀវអូស្ត្រាលី Perth Glory ដោយលទ្ធផល ១-០ ក្នុងជម្រុះពូល F ពានរង្វាន់ AFC Champions League 2020។

ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ Perth Glory ដែលមានវត្តមាននៅពានរង្វាន់ក្រុមល្អប្រចាំទ្វីបអាស៊ីមួយនេះ។ ខណៈដែល ១ គ្រាប់របស់ FC Tokyo រកបានដោយខ្សែប្រយុទ្ធប្រេស៊ីលវ័យ ២៦ ឆ្នាំ Leandro នៅនាទី ៨២’។

ប្រកួតបន្ទាប់ Perth Glory និងត្រូវទៅទឹកដីក្រុមកូរ៉េខាងត្បូង Ulsan Hyundai នៅថ្ងៃទី ៤ ខែមីនា។ ដោយឡែក FC Tokyo និងត្រូវបានពន្យារពេលប៉ះគ្នានៅទឹកដីក្រុមចិន Shanghai Shenhua ដោយសារវីរុសកូរ៉ូណា។

វីដេអូហាយឡាយ