FC Tokyo និង Saigon FC សហការគ្នាបង្កើតសាលាបាល់ទាត់ទំនើបមួយនៅវៀតណាម

208

ក្រុម J1.League, FC Tokyo បានសហការជាមួយក្លឹប Saigon FC ដើម្បីបង្កើតសាលាបាល់ទាត់ទំនើបមួយនៅក្នុងប្រទេសវៀតណាម។ សាលាបាល់ទាត់នេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងក្រុមទាំងពីរ។

FC Tokyo

យោងតាមប្រភព Vn EXpress បានរាយការណ៍ថា លោក Vu Tien Thanh ប្រធានក្លឹប Saigon FC បានមានប្រសាសន៍ថា “កីឡាករវៀតណាមនឹងសម្របខ្លួន និងស្រូបយករបៀបលេងបាល់ទាត់ថ្មីមួយ យើងចាប់ដៃគូជាមួយ FC Tokyo ក៏ដើម្បីលើកកម្ពស់សមត្ថភាពរបស់កីឡាករវ័យក្មេងរៀតណាម” ។

គួរដឹងដែរថា FC Tokyo ជាក្រុមជើងឯករងក្នុង J1.League កាលពីរដូវកាលមុន ដែលមាន ៦ ពិន្ទុតាមពីក្រោយក្រុមម្ចាស់ជើងឯក Yokohama F.Marinos។ ចំណែក Saigon FC បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៥ ក្នុងតារាង V.League 1។