Europa League៖ ក្រុមចចកខ្មៅ Wolves ធ្លាក់ត្រឹមវគ្គ ៨ ក្រុមក្រោមស្នាដៃជើងឯក ៥ សម័យ Sevilla

266

ក្រុមចចកខ្មៅ Wolves បានធ្លាក់ត្រឹមវគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ Europa League ក្រោមស្នាដៃក្រុមអេស្ប៉ាញ Sevilla។

ក្រុមជើងឯក ៥ សម័យ Sevilla បានយកឈ្នះដោយលទ្ធផលតែ ១ គ្រាប់គត់នៅនាទី ៨៨’ ដោយខ្សែបម្រើ Lucas Ocampos ខណៈ Wolves មានឪកាសប៉េណាល់ទីនាំមុខតែធ្វើមិនបានសម្រេចដោយ Raul Jimenez នៅនាទី ១៣’។

Wolves នឹងមិនអាចចូលរួមប្រកួតពានអឺរ៉ុបមួយនេះ នៅរដូវកាលក្រោយបានទេ បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៧ នៃលីគកំពូលអង់គ្លេស។

Sevilla ដែលមិនទាន់ស្គាល់ចាញ់ក្នុង ១៩ ប្រកួតចុងក្រោយគ្រប់កម្មវិធី នឹងត្រូវជួបជាមួយក្រុមលោក Ole Gunnar Solskjaer, Manchester United នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាទីក្រុង Dusseldorf ចំណែក Inter Milan ត្រូវប៉ះ Shakhtar Donetsk។