Erling Haaland បំបែកកំណត់ត្រា Raul និង Mbappe នៅ Champions League

350

ខ្សែប្រយុទ្ធវ័យក្មេង Erling Haaland នៅតែបន្តរកគ្រាប់បាល់ឲ្យ Red Bull Salzburg ជាថ្មីម្តងទៀត ដោយបង្អាក់ដំណើរក្រុមអុីតាលី Napoli មិនទាន់ឲ្យក្លាយជាក្រុមដំបូងដែលអាចឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយបាន។

Image result for Erling Haaland

កីឡាករសញ្ជាតិន័រវេសវ័យ ១៩ ឆ្នាំបានក្លាយជាកីឡាករដំបូងដែលអាចរកបាន ៧គ្រាប់គិតត្រឹម ៤ប្រកួតបើកឆាក លើស  Raul និង Kylian Mbappe ដែលរកបានត្រឹម ៦គ្រាប់ និងក្លាយជាកីឡាករទី ៤ ក្នុងប្រវត្តិសាស្ត្រ Champions League ដែលអាចរកបានគ្រាប់បាល់បាន គ្រប់ការប្រកួតក្នុង ៤ ប្រកួតដំបូងរបស់គាត់ដែលមាន Ze Carlos, Alessandro Del Piero និង Diego Costa។

Erling Braut Haaland hit seven goals in four games for Red Bull Salzburg in Champions League

ការប្រកួតនៅទឹកដីអុីតាលី ក្រុមអូទ្រីស Salzburg ជាអ្នកនាំមុខមុនតាមរយៈគ្រាប់បាល់ពិន័យ ១១ម៉ែត្ររបស់ Erling Haaland នៅនាទី ១១’ មុនពេល Hirving Lozano ស៊ុតឲ្យ Napoli តាមស្មើវិញដោយបញ្ចប់លទ្ធផល ១-១។ Napoli អាចមានឪកាសទៅវគ្គ ១៦ ក្រុមចុងក្រោយបើសិនជាទទួលបានជ័យជម្នះ។

ផ្ទុយទៅវិញ ក្រុមអុីតាលីមួយនេះបានធ្លាក់មកឈរនៅលេខ ២ ក្នុងពូលតាមពីក្រោយក្រុម Liverpool ១ពិន្ទុដែលបានយកឈ្នះ ២-១ លើក្រុម Genk របស់បែលហ្ស៊ិកនៅ Anfield ក្នុងយប់ជាមួយគ្នា។