Emre Can ផ្លាស់ពី Juve ទៅ Dortmund ក្នុងលក្ខខណ្ឌខ្ចីជើង

255

ខ្សែបម្រើ Emre Can បានផ្លាស់​ពី Juventus ដើម្បីចូលរួមជាមួយ Borussia Dortmund ក្នុងលក្ខខណ្ឌខ្ចីជើងដោយមានជម្រើសទិញផ្តាច់ក្នុងតម្លៃ ២៥ លានអឺរ៉ូ។

កីឡាករអាឡឺម៉ង់វ័យ ២៦ ឆ្នាំបង្ហាញខ្លួនបានត្រឹម ២ ប្រកួតប៉ុណ្ណោះចាប់តាំងពីការមកដល់របស់អ្នកចាត់ការ Maurizio Sarri។

លោក Michael Zorc ប្រធានផ្នែកកីឡារបស់ Dortmund បាននិយាយថា “រូបគេអាចលេងបានច្រើនតំបន់ដូចជាបម្រើ និងការពារជាដើម” ។

គួរដឹងដែរថា Emre Can បានចូលរួមជាមួយ Juventus ពី Liverpool នៅឆ្នាំ ២០១៨ ក្នុងការផ្ទេរដោយឥតគិតថ្លៃ។ រូបគេពីមុនជាកីឡាកររបស់ក្លឹប Bayern Munich និង Bayer Leverkusen។