Di Maria ជួយ PSG លត់ក្រុមចាស់ខ្លួន Real ៣-០

322

ក្រុមម្ចាស់ផ្ទះបារាំង PSG បានយកឈ្នះក្រុម Real Madrid ដោយលទ្ធផល ៣-០ ក្នុងវគ្គជម្រុះតាមពូល Champions League ទាំងអវត្តមានខ្សែប្រយុទ្ធឆ្នើមទាំង ៣ Neymar, Kylian Mbappe និង Edinson Cavani។

អតីតកីឡាករ Real, Angel Di Maria ជួយក្រុមរកបាន ២ គ្រាប់គិតត្រឹមវគ្គទី ១ នៅនាទី ១៤’ និង ៣៣’។ ក្រុមអេស្ប៉ាញដែលមាន Hazard, Benzema និង Gareth Bale ជាជម្រើសដំបូងនៅតំបន់ប្រយុទ្ធនៅតែមិនអាចស៊ុតទម្លុះដៃអតីតអ្នកចាំទីរបស់ខ្លួន Keylor Navas បាន។ រហូតដល់នាទី ៩០’ ខ្សែការពារ Thomas Meunier ក៏បន្ថែមគ្រាប់ទី ៣។

Image result for Paris Saint-Germain 3-0 Real Madrid

គួរបញ្ជាក់ថា នេះជាការប្រកួតបើកឆាកនាវគ្គជម្រុះក្នុងពូល A រវាងក្រុមទាំងពីរ ក្នុងពានរង្វាន់ UEFA Champions League រដូវកាល ២០១៩/២០។