Fabian Delph ចេញពី Man City មកចូលរួមជាមួយ Everton

325

ក្លឹប Everton បានចុះហត្ថលេខាលើខ្សែបម្រើ Fabian Delph ពីក្រុម Manchester City ក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំ។

កីឡាករវ័យ ២៩ ឆ្នាំបានចាកចេញក្រោយសល់កុងត្រា ១ ឆ្នាំនៅកីឡដ្ឋាន Etihad នោះនឹងចូលរួមជាមួយតម្លៃ ១០លានផោន។ ខ្សែបម្រើកណ្តាលរូបនេះ និងត្រូវរួមដំណើរជាមួយក្រុមគ្រូបង្វឹក Marco Silva ដើម្បីបោះជំរុំហ្វឹកហាត់នៅក្នុងប្រទេសស្វីស។

អតីតកីឡាករក្រុម Aston Villa ធ្លាប់បង្ហាញខ្លួន ២០ប្រកួតឲ្យជម្រើសជាតិអង់គ្លេស និងបានរួមចំណែកជួយក្រុមឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Nations League កាលពីពេលថ្មីៗ។

Delph លេងបាន ២២ ប្រកួតក្របខណ្ឌ Premier League រដូវកាល ២០១៧/១៨ ប៉ុន្តែឱកាសនៃការលេងរបស់គាត់ស្ថិតនៅក្រោមការដឹកនាំរបស់លោក Pep Guardiola បានថយចុះ បន្ទាប់ពីការមកដល់របស់ខ្សែបម្រើតម្លៃ ៦០លានផោន Atletico Madrid កីឡាករ Rodri។

ប្រភព៖ BBC