De Rossi ប្រាប់មូលហេតុដែលលោកប្រកាសចូលនិវត្តន៍

252

ខ្សែបម្រើអុីតាលី Danielle De Rossi បានប្រាប់ហេតុផល​ដ៏សាមញ្ញមួយដែលធ្វើឲ្យលោកសម្រេចចិត្តប្រកាសចូលនិវត្តន៍ពីអាជីព​ជាកីឡាករ​បាល់ទាត់។

Image result for Daniele De Rossi

កីឡាករវ័យ ៣៦ឆ្នាំរូបនេះ បានប្រាប់ថា មិន​មែន​ដោយសារ​តែរបួសនោះទេ តែដោយសារ​លោក​ត្រូវត្រឡប់ទៅផ្ទះវិញ “ខ្ញុំចូលនិវត្តន៍​មិន​មែន​ដោយសារ​តែ​ហេតុផល​របួស​ទេ តែដោយ​សារ​ខ្ញុំមាន​អារម្មណ៍​ថា​ចង់​ត្រឡប់ទៅផ្ទះខ្ញុំវិញ ខ្ញុំនឹក​កូន​ស្រី​របស់ខ្ញុំ ដូចនេះការ​សម្រេចចិត្ត​របស់ខ្ញុំ​គឺច្បាស់ហើយ ខ្ញុំពិតជាសប្បាយចិត្ត​ណាស់​ដែល​បាន​លេង​ឱ្យក្លឹប Boca ហើយ​ខ្ញុំនឹង​មិនភ្លេច​អនុស្សាវរីយ៍នៅទីនេះទេ“។

ពេលអ្នក​កាសែតសួរ​ថា​ តើ​ទៅថ្ងៃមុខ​គាត់​មាន​ផែនការ​អ្វីទៀត Rossi ឆ្លើយថា គាត់​ចង់​បន្ត​ធ្វើការ​ងារ​ពាក់ព័ន្ធ​នឹង​បាល់ទាត់ទៀត។

Related image

គួរបញ្ជាក់ផងដែរថា ក្នុងអាជីព​បាល់ទាត់របស់​ខ្លួន​ Rossi បាន​បង្ហាញខ្លួនចំនួន ៤៦៤ ប្រកួត និងរកបាន ៤៣ គ្រាប់។ គាត់បាន​ចំណាយពេល​​លេង​ឲ្យក្លឹប​ Roma ចាប់តាំងពីឆ្នាំ ២០០១ ដល់ ២០១៩ មុនផ្លាស់ទៅ Atlético Boca Juniors របស់អាហ្សង់ទីននៅឆ្នាំ ២០១៩ ដោយបាន​បង្ហាញខ្លួន​តែ ៦ ប្រកួត​ប៉ុណ្ណោះឲ្យក្លឹប​នេះ។