De Jong ៖ Premier League មានកំរិតខ្ពស់ជាង LaLiga

341

ខ្សែបម្រើ Barcelona កីឡាករ Frenkie de Jong បាននិយាយប្រៀបធៀបថាក្របខណ្ឌ Premier League មានកំរិតខ្ពស់ជាង La Liga។​

De Jong បានចូលរួមជាមួយ Barcelona ក្នុងតម្លៃ ៧៥លានផោនពីក្លឹប Ajax ហើយធ្លាប់ផ្សារភ្ជាប់ក្នុងការផ្លាស់ទៅក្លឹបអង់គ្លេស Man City។​

ថ្លែង​ប្រាប់ The Mirror កីឡាករវ័យ ២២ឆ្នាំបាន​និយាយ​ថា “ខ្ញុំធ្លាប់គិតថា LaLiga គឺជាលីគបាល់ទាត់ខ្លាំងជាងគេបំផុតនៅលើពិភពលោក អ្នកអាចមើលឃើញពីភាពលេចធ្លោរបស់ពួកគេក្នុងការប្រកួតអឺរ៉ុប ក្លឹបអេស្ប៉ាញតែងតែរីកចម្រើនជាយូរមកហើយ ហើយតែងតែដណ្តើមបានពានរង្វាន់ធំ ៗ ដូចជា Champions League និង Europa League ប៉ុន្តែក្របខ័ណ្ឌ Premier League កំពុងទទួលបានប្រជាប្រិយភាពក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ”

ក្នុងនាមជាខ្សែបម្រើ De Jong រកបាន ១គ្រាប់ និង Assist ២ លើកក្នុងការបង្ហាញខ្លួនចំនួន ១៨ ប្រកួតក្នុងលីគសម្រាប់ Barcelona នៅរដូវកាលនេះ។

ប្រភព៖ Besoccer