David Villa ប្រកាសចូលនិវត្តន៍ ក្រោយចប់រដូវកាលនេះនៅ J-League

298

កីឡាករ David Villa បានប្រកាសនៅថ្ងៃពុធថា រូបលោកនិងលាឈប់ពីអាជីពបាល់ទាត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ កីឡាករវ័យ ៣៧ ឆ្នាំរូបនេះបច្ចុប្បន្នកំពុងលេងឱ្យក្លឹប Vissel Kobe ក្នុងក្របខណ្ឌ J1.League របស់ជប៉ុន ក្រោយលាទ្រនំក្លឹបធំៗរួមមាន Barcelona, ​​Atletico Madrid និង Valencia ជាដើម។

Spanish star striker Villa retires from football. Capture/VisselKobe

ថ្លែងប្រាប់អ្នកយកព័ត៌មាននៅជប៉ុន ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះ បាននិយាយថា “គ្មាននរណាបង្ខំខ្ញុំទេ វាជាការពិភាក្សារួមគ្នាជាមួយគ្រួសារ ហើយខ្ញុំសម្រេចចិត្តថានិងចូលនិវត្តន៍” ។ គួររំលឹកថា David Villa ធ្លាប់បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ FIFA World Cup បាន ៣ លើកនិងជួយជម្រើសជាតិលើកពាននេះក្នុងឆ្នាំ ២០១០ និងឈ្នះជើងឯក EURO ឆ្នាំ ២០០៨។ រូបគេស៊ុតបាល់បញ្ចូលទីបានចំនួន ៥៩ គ្រាប់ឪ្យអេស្ប៉ាញ ដែលជាកំណត់ត្រាកីឡាកររកគ្រាប់បាល់ច្រើនជាងគេឲ្យជម្រើសជាតិអេស្ប៉ាញ។

Related image

សម្រាប់ការលេងឲ្យក្លិប Villa ធ្លាប់ឈ្នះពាន Champions League, La Liga, FIFA Club World Cup ជាមួយ Barcelona សម្រាប់ក្លឹប Vissel Kobe រូបគេរកបាន ១២ គ្រាប់ក្នុងការបង្ហាញខ្លួន ២៦ ប្រកួត ខណៈក្រុមបច្ចុប្បន្នកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ ១០ បន្ទាប់ពី ៣១ ប្រកួតក្នុងក្របខណ្ឌ J-League។