Dalot ផ្លាស់ទៅ AC Milan ពី United ក្នុងកិច្ចសន្យាខ្ចីជើង

116

ក្លឹប AC Milan បានចុះហត្ថលេខាលើខ្សែការពារ Diogo Dalot ពីក្រុមបិសាចក្រហម Manchester United ក្នុងកិច្ចសន្យាខ្ចីជើងមួយរដូវកាល ។

កីឡាករព័រទុយហ្គាល់វ័យ ២១ ឆ្នាំរូបនេះ មានសុពលភាពកុងត្រាជាមួយក្រុមអ៊ីតាលីរហូតដល់ខែមិថុនាឆ្នាំ ២០២១ ហើយត្រៀមពាក់អាវលេខ ៥ ។

Dalot ជាយុវជនរបស់ក្លឹប FC Porto បានផ្លាស់ទៅ Man United នៅឆ្នាំ ២០១៧ ក្នុងតម្លៃ ១៩ លានផោនហើយបង្ហាញខ្លួនបាន ៣៥ ប្រកួតស៊ុតបញ្ចូលទី ១ គ្រាប់ ។