ភ្នំពេញក្រោន​ ក្លាយជាក្លឹបដំបូងនៅកម្ពុជា ដែលមានកីឡាករបរទេសជាជនជាតិកូឡុំប៊ី

600

នៅមុននេះ​បន្តិច ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបង្ហោះនៅលើផេកហ្វេសបុកផ្លូវការរបស់ខ្លួនពីកីឡាករចំណូលថ្មីសញ្ជាតិកូឡុំប៊ី Andres Nieto ដែលនឹងចូលរួមជាមួយក្លឹបត្រៀមរដូវកាលថ្មី។​

ក្លឹបម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៦សម័យ នឹងក្លាយជាក្លឹបដំបូងគេដែលមានកីឡាករបរទេសជាជនជាតិកូឡុំប៊ី ខណៈ​ព័ត៌មានលំអិត​ផ្លូវការអំពីការនាំចូលរូបគេ ក៏មិនទាន់ត្រូវបានក្លឹបទម្លាយអោយដឹងនៅឡើយទេ។​