CR7 រកបានគ្រាប់ទី ១០០ យប់មិញ! ក៏នៅតាមមិនទាន់កំណត់ត្រាកីឡាករអាស៊ីរូបនេះ

466

ខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo បានក្លាយជាកីឡាករអឺរ៉ុបដំបូងគេ ស៊ុតបាល់បញ្ចូលទីបាន ១០០ គ្រាប់សម្រាប់ក្រុមជម្រើសជាតិ ។

Sweden 0-2 Portugal: Ronaldo gets 100th international goal in stunning brace

ប្រធានក្រុមវ័យ ៣៥ ឆ្នាំរូបនេះ រកបាន ២ គ្រាប់ក្នុងជ័យជម្នះលើស៊ុយអែត ២-០ នៅប្រកួតទី ២ Nations League កាលពីយប់មិញ ។

គ្រាប់ទី ១ រូបគេរកបានតាមរយៈការស៊ុត Free Kick យ៉ាងអស្ចារ្យនៅនាទី ៤៥’ ដែលជាគ្រាប់បាល់ទី ១០០ និងគ្រាប់ទី ២ រកបាននៅនាទី ៧២’ ដែលជាគ្រាប់ទី ១០១ ។

Sweden 0-2 Portugal: Ronaldo Nets 100th & 101st International Goals In  Stunning Brace

សម្រាប់កំណត់ត្រាឈរលើគេ នៅតែរក្សាដោយខ្សែប្រយុទ្ធអ៊ីរ៉ង់ Ali Daei ដែលជាកីឡាករតែម្នាក់គត់ដែលរកគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិច្រើនជាង Ronaldo គឺរហូតដល់ ១០៩ ក្នុងកំឡុងពេលអាជីពលេងរបស់គាត់ពីឆ្នាំ ១៩៩៣ ដល់ ២០០៦ ។

Incredible Ronaldo equals Puskas' European record - BeSoccer

កីឡាករដែលរកគ្រាប់បាល់បន្ទាប់ពី Ronaldo គឺកីឡាករឥណ្ឌា Sunil Chhetri ៧២ គ្រាប់ និងកីឡាករអាហ្សង់ទីន Lionel Messi ៧០ គ្រាប់ ។