CR7 ពន្យល់មូលហេតុដែលធ្វើឲ្យខ្លួនខ្លាំង រហូតមកដល់សព្វថ្ងៃ

330

ខ្សែប្រយុទ្ធ​ឆ្នើមក្លឹបសេះបង្កង់ Juventus កីឡាករ Cristiano Ronaldo បានអញ្ជើញចូលរួមក្នុងពិធីសន្និសីទកីឡាអន្តរជាតិទីក្រុងឌូបៃលើកទី ១៤ កាលពីថ្ងៃអាទិត្យ។​

ថ្លែង​សុន្ទរកថាក្នុងពិធីនោះ កីឡាករ​ព័រទុយហ្កាល់បាននិយាយថា៖ សមិទ្ធផល នឹងពានរង្វាន់ទាំងឡាយដែលលោកសម្រេចបាន មិនមែនជារឿងចៃដន្យឡើយ ការរក្សាបាននៅកម្រិតលេងដ៏ល្អមួយក្នុងរយៈពេល ១៥ឆ្នាំមកនេះ អ្វីដែលសំខាន់គឺទាមទារការលើកទឹកចិត្តខ្ពស់ នឹងត្រូវតែមានក្រមសីលធម៌ការងារល្អ។​

ទោះបី​ជាមានវ័យ ៣៤ ឆ្នាំហើយ ក៏កំពូលកីឡាករបាល់ទាត់​រូបនេះថារូបគេនៅតែបន្តមានមហិច្ឆតាច្រើន ហើយទន្ទឹម​នឹងនេះក៏កំពុងគិតគូរអំពីអនាគតខាងក្រៅអាជីពបាល់ទាត់ផងដែរ។