Chiangrai United លើកពានលីគកំពូលថៃ ក្រោយ Buriram United ភ្លាត់ស្មើ

464

ក្រុម Chiangrai United បានឈ្នះពានលីគកំពូលថៃ Thai League 1 ជាលើកដំបូង ដោយមាន ៥៨ពិន្ទុស្មើរគ្នាជាមួយក្រុមការពារតំណែងជើងឯក Buriram United តែសម្រេចលើចំនួនគ្រាប់ស៊ុតបញ្ចូលទី ដោយ Chiangrai មានចំនួនច្រើនជាង។

Image may contain: 18 people, people smiling, text

ក្នុងការប្រកួតនាសប្តាហ៍ចុងក្រោយកាលពីថ្ងៃសៅរ៍នេះ ក្រុមកំពូលតារាង Buriram United ដែលមាន ២ពិន្ទុលើសក្រុម Chiangrai United បានភ្លាត់ស្មើ ១-១ នៅទឹកដី Chiangmai FC ដែលជាឪកាសដល់ក្រុម Chiangrai United លើកពាន Thai league 1 បន្ទាប់ពីយកឈ្នះលើទឹកដីក្រុម Suphanburi ដោយលទ្ធផល ២-៥។

Chaingrai United និងមានកៅអីក្នុងពូលរួចជាស្រេចក្នុងពានរង្វាន់ AFC Champions League នារដូវកាលក្រោយ ខណៈ Buriram United ត្រូវការប្រកួតជម្រុះ Playoff ដណ្តើមយកកៅអីឈានទៅវគ្គចែកពូល។