Chiangrai United ដាក់លក្ខខ័ណ្ឌដល់ក្លឹបដែលចង់បានកីឡាកររបស់គេទាំង ៣ រូបនេះ

664

បន្ទាប់ពីជួយក្រុមលើកពានលីគកំពូលថៃជាប្រវត្តិសាស្ត្រក្នុងរដូវកាល ២០១៩ កន្លងទៅ កីឡាកររបស់ក្លឹប Chiangrai United កំពុងត្រូវបានចាប់អារម្មណ៍ច្រើនពីតាមបណ្តាក្លឹបរួមក្របខ័ណ្ឌ ក៏ដូចជាក្លឹបនៅបរទេស។

ជាពិសេសកីឡាករដែលជា Key Player ឆ្នើមទាំង ៣ រួមមាន Sivakorn Tiatrakul, Phitiwat Sukjitthammakul និង Ekanit Panya ដែលក្លឹបបានដាក់លក្ខខណ្ឌចំពោះក្លឹបដែលមានបំណង់យកពួកគេទៅចូលរួម។

លក្ខខណ្ឌរបស់ Chiangrai United គឺក្លឹបនៅ J1.League ជាក្របខ័ណ្ឌមួយដែលមានអទិភាពក្នុងការយករូបគេទាំង ៣ បាន ព្រោះវានឹងជួយលើកសក្តានុពលកីឡាករថៃ ក្នុងការអភិវឌ្ឍន៍ ថែមទាំងមានប្រាក់ចំណូលច្រើនផងដែរ។ សម្រាប់ក្លឹបនៅតំបន់អាស៊ាន ពួកគេនឹងត្រូវពិចារណាជាមុន ជាពិសេសតម្លៃពលកម្មរបស់កីឡាករត្រូវតែប្រសើរជាងមុន។