Chelsea សម្រេចទិញយក Kovacic ផ្តាច់ពី Real Madrid

353

ក្លឹបតោខៀវ Chelsea បានចុះហត្ថលេខាជាអចិន្ត្រៃយ៍ជាមួយខ្សែបម្រើសញ្ជាតិក្រូអាត Mateo Kovacic ពីក្រុម Real Madrid ក្រោយពីខ្ចីជើងមួយរយៈពេលមក។

កីឡាករវ័យ ២៥ ឆ្នាំដែលបានរួមចំណែកជួយក្រូអាតឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup កាលពីឆ្នាំមុននៅប្រទេសរុស្ស៊ីបានចុះកិច្ចសន្យារយៈពេល ៥ឆ្នាំ។ Kovacic បានមកដល់ Chelsea កាលពីខែសីហាឆ្នាំមុន ដែលជាកិច្ចព្រមព្រៀងដូរយកអ្នកចាំទី Thibaut Courtois របស់ Chelsea ទៅកាន់ Real Madrid ។

នៅ Stamford Bridge កាលពីរដូវកាលមុន Kovacic បានជួយឱ្យក្រុមឈ្នះពានរង្វាន់ Europa League និងបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៣ ក្នុងក្របខ័ណ្ឌ Premier League ផងដែរ​។

ប្រភព៖ Supersport