Chelsea ដាក់ Drinkwater ឲ្យ Aston ខ្ចីជើងបន្ត

231

​ខ្សែបម្រើ Danny Drinkwater របស់​ក្លឹប​តោ​ខៀវ Chelsea បានបន្ត​ចូលរួម​ជាមួយ​ក្លឹប Aston Villa ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រហូតដល់​ចុង​បញ្ចប់​នៃ​រដូវ​កាល​នេះ​។​

Image result for danny drinkwater aston villa

​Drinkwater វ័យ ២៩ឆ្នាំ បាន​បង្ហាញ​ខ្លួន​ត្រឹមតែ ១២ ប្រកួតប៉ុណ្ណោះ​នៅ Premier League សម្រាប់​ក្រុម​តោ​ខៀវ បន្ទាប់ពីផ្ទេរពី Leicester City ក្នុងតម្លៃ ៤០ លានផោន ហើយ​បាន​ត្រលប់​មក​ក្លឹប​វិញ​នៅ​ខែ​នេះ បន្ទាប់ពី​បញ្ចប់​កិច្ច​សន្យា​ខ្ចី​ជើង​នៅ Burnley​។

Related image

អតីតកីឡាករជួយ Leicester City ឈ្នះ Premier League រដូវកាល ២០១៥–១៦ រូបនេះបាន​បញ្ចប់​ការពិនិត្យ​សុខភាពចប់​រួចរាល់ហើយ ​នៅ​ទីលាន​ហ្វឹកហាត់​របស់ Aston Villa កាលពី​ថ្ងៃ​អង្គារ​៕