ដឹងថ្ងៃ Championship អង់គ្លេស​វិលមកប្រកួតដែរហើយ

208

EFL បានបញ្ជាក់ថារដូវកាលឆ្នាំ ២០១៩/២០ Championship នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី ២០ ខែមិថុនា។

បន្ទាប់ពី ក្របខ័ណ្ឌ Premier League បានប្រកាសចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនឡើងវិញនៅថ្ងៃទី ១៧ ខែមិថុនានោះ ការប្រកួតបាល់ទាត់អង់គ្លេសលំដាប់ទី ២ ក៏គ្រោងនិងចាប់ផ្តើមជាថ្មីវិញផងដែរ។

ការវិលត្រឡប់នៃកីឡាបាល់ទាត់ នៅក្នុងប្រទេសអង់គ្លេសកើតឡើងបន្ទាប់ពីរដ្ឋាភិបាលបានបន្ធូរបន្ថយការរឹតបន្តឹង និងបានផ្សាយការណែនាំ ដែលមានការប្រកួតប្រជែងជាលក្ខណៈបិទទ្វារ។