វីរបុរស Liverpool នឹងជាអ្នកចាត់ការក្រុម Rangers, Steven Gerrard បានបាត់បង់ពានជាលើកដំបូងរបស់ខ្លួនក្នុងអាជីពជាគ្រូបង្វឹក បន្ទាប់ពីចាញ់ក្រុមគូរប្រជែង Celtic ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Scottish League Cup។
Celtic ដែលនៅសល់គ្នា ១០ នាក់បានយកឈ្នះ Rangers ដោយលទ្ធផល ១-០ រកបានដោយកីឡាករ Christopher Jullien នាទី ៦០’ ក្រោយនាំមុខបានត្រឹមតែ ៣ នាទី Rangers ទទួលបានឪកាសមាសបានបាល់ពិន័យ ១១ម៉ែត្របន្ទាប់ពីកីឡាករ Yelemi Frimpong ទទួលបានកាតក្រហមបណ្តេញចេញក្រោយបង្កកំហុសលើកីឡាករកូឡុំប៊ី Alfredo Morelos តែធ្វើមិនបានសម្រេច ដោយអ្នកចាំទី Fraser Forster ខ្ចីជើងពីក្លឹប Southampton ក្លាយជាវីរបុរសក្រុម Celtic សង្រ្គោះបាន។
នេះជាការលើកពានក្នុងស្រុកលើកទី ១៨ របស់ Celtic ខណៈ Rangers ខកខានឈ្នះពានរង្វាន់នេះ ៨ឆ្នាំមកហើយ សម្រាប់ក្របខណ្ឌ Europa League ក្រុម Steven Gerrard ត្រូវការឈ្នះ Young Boys ដាច់ខាតនៅប្រកួតចុងក្រោយវគ្គជម្រុះតាមពូល ដើម្បីអាចមានកៅអីទៅវគ្គបន្ត។