យោងតាមព័ត៌មាន Ball Thai បានឲ្យដឹងថា ក្លឹបយក្សលីគកំពូលថៃ Buriram United បានឈានដល់កិច្ចព្រមព្រៀងនាំយកខ្សែបម្រើការពារ Akbar Ismatullaev សញ្ជាតិអ៊ូបេគីស្ថានមកចូលរួមហើយ។
កីឡាករវ័យ ២៩ ឆ្នាំរូបនេះ នឹងផ្លាស់ពីក្រុម Metallurg Bekabad ក្នុងលីគកំពូលអ៊ូបេគីស្ថាន ដើម្បីចូលរួមជាមួយក្រុមជើងឯកលីគកំពូលថៃ ៦ សម័យ ដោយនៅតែរង់ចាំអាកាសយានដ្ឋានប្រទេសថៃបើកហោះហើរតែប៉ុណ្ណោះ។
Akbar Ismatullaev ជាសមាជិកថ្មីដើម្បីបង្រ្គប់កូតាកីឡាករអាស៊ី។ រូបគេបានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិអ៊ូបេគីស្ថានចាប់តាំងពីឆ្នាំ ២០១២ ដល់ បច្ចុប្បន្ន ដោយបង្ហាញខ្លួនបាន ៥ ប្រកួត។