Buriram បញ្ចប់​កុងត្រា​ជាមួយខ្សែបម្រើវៀតណាម ចុះហត្ថលេខា​យកអតីតកីឡាករ Arsenal មកចូលរួម

387

កុងត្រា​រវាងកីឡាករ Luong Xuan Truong សញ្ជាតិ​វៀតណាមជាមួយក្រុម Buriram United បានឈានចូលដល់ពេលវេលាត្រូវបញ្ចប់ហើយ ពោលគឺសល់តែ ៤ ខែទៀតប៉ណ្ណោះ ដោយកីឡាករ​រូបនេះត្រូវត្រលប់ទៅកាន់ក្លឹបនៅប្រទេសកំណើត Hoang Anh Gia Lai (HAGL) វិញក្រោយចំណាយពេលជិត ១ឆ្នាំ កាលពីខែកុម្ភៈឆ្នាំ ២០១៩ ក្នុងលក្ខខណ្ឌខ្ចីជើង។

កំឡុងពេលរបស់គាត់នៅក្នុងប្រទេសថៃកីឡាករវ័យ ២៥ ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទី១គ្រាប់ និង Assist មួយចំនួនក្នុង ៩ប្រកួត​ដែលគាត់បានលេងឲ្យ Buriram។

Buriram ដែលទើបតែចុះហត្ថលេខាលើកីឡាករហ្វីលីពីន Kevin Ingreso ក៏បានប្រកាសពីការចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធរបស់ក្រុម Arsenal និង AS Monaco កីឡាករ Barazite ផងដែរ។ ខ្សែប្រយុទ្ធហុល្លង់វ័យ ២៩ ឆ្នាំរូបនេះនឹងផ្ទេរពីក្លឹប Al Jazira ក្របខ័ណ្ឌ​លីគ UAE Pro League ។

Barazite ធ្លាប់បានលេងក្នុងក្របខ័ណ្ឌ Premier League ហើយបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លឹបកាំភ្លើងធំនៅក្នុងការប្រកួត League Cup ទល់នឹង Sheffield United កាលពីខែតុលាឆ្នាំ ២០០៧។ គាត់ត្រូវបានខ្ចីជើងទៅកាន់ Derby County និង Vitesse ខណៈពេលដែលនៅជាមួយ Arsenal មុនពេលធ្វើការផ្លាស់ប្តូរជាអចិន្ត្រៃទៅក្លឹប Austria Wien នៅឆ្នាំ ២០១០។

គាត់បានចុះហត្ថលេខាជាមួយក្លឹប AS Monaco កាលពីឆ្នាំ ២០១២ មុនពេលត្រលប់មកខ្ចីជើងឱ្យក្រុម Austria Wien សារជាថ្មី​។ បន្ទាប់មកគាត់បានផ្លាស់ទៅកាន់ប្រទេសទួរគីចូលរួមជាមួយ Yeni Malatyaspor នៅឆ្នាំ ២០១៧ មុនពេលផ្លាស់ទៅប្រទេសអារ៉ាប់រួមនៅក្នុងខែកញ្ញាឆ្នាំ ២០១៨ ។

រូបគេក៏ធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិហូឡង់ផងដែរនៅក្នុងកម្រិត U-17, U-19, U-20 និង U-21 ផងដែរ។

ប្រភព៖ Fox Sport Asia