Benitez ត្រូវបានក្លឹប Dalian Yifang របស់ចិន តែងតាំងជាគ្រូបង្វឹក

266

អតីតគ្រូបង្វឹកក្រុម Newcastle United លោក Rafael Benitez ត្រូវបានតែងតាំងជាអ្នកចាត់ការរបស់ក្រុម Dalian Yifang របស់ចិន។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានចាកចេញពី Newcastle កាលពីសប្តាហ៍មុន និងមកជំនួសតំណែងគ្រូបង្វឹកចាស់លោក Choi Kang-hee ដែលបានលាលែង។

លោក Benitez វ័យ ៥៩ ឆ្នាំបានថ្លែងថា “បន្ទាប់ពីផ្លូវដ៏វែងឆ្ងាយយើងចាប់ផ្តើមនូវការប្រកួតប្រជែងថ្មី។ ខ្ញុំសប្បាយរីករាយណាស់ដែលបានចាប់ផ្តើមអាជីពថ្មីនេះជាមួយ Dalian Yifang” ។

Related image

Benitez ដែលធ្លាប់ដឹកនាំក្រុម Liverpool, Chelsea, Valencia និង Real Madrid និងទទួលបានការផ្តល់ជូន ១២លានផោនក្នុងមួយឆ្នាំពីក្លឹប Dalian Yifang។ រូបលោកនិងត្រូវធ្វើការជាមួយកីឡាករសញ្ជាតិបែលហ្សុិក Yannick Carrasco និងអតីតកូនសិស្សលោក Marek Hamsik ដែលធ្លាប់លេងក្រោមការដឹកនាំរបស់លោកនៅ Napoli ក្នុងចន្លោះឆ្នាំ ២០១៣ និង ២០១៥ ផងដែរ។

ប្រភព៖ BBC