Bayern Munich លត់ Real Madrid ៣-១ នៅពាន ICC (វីដេអូ)

434

ក្រុម​ Bayern Munich បាន​បំបាក់ Real Madrid ដោយ​លទ្ធផល ៣-១ នៅក្នុងពាន​រង្វាន់ International Champions Cup ដែលទើប​បញ្ចប់​នាព្រឹកនេះ។

៣គ្រាប់​របស់ Bayern ធ្វើបានដោយ Corentin Tolisso នាទី១៥’ Robert Lewandowski នាទី៦៧’ Serge Gnabry នាទី៧០’ ចំណែក១គ្រាប់​វាយបករបស់ Real ធ្វើបាន​ដោយ Rodrygo នាទី៨៥’ ដែលជាការស៊ុតបាល់ហ្វ្រីឃីក។

Bayern ឆ្លងកាត់២​ប្រកួត មាន​៣ពិន្ទុ ឈរនៅ​លេខ៣ ខណៈ Real ទើប​ចាប់ផ្តើម​ប្រកួតលើកទី១​របស់ខ្លួន មាន​០ពិន្ទុ ឈរនៅ​លេខ១២ ក្នុងចំណោមក្រុម​ទាំងអស់​ចំនួន​១៣ ក្នុងពាន​រង្វាន់​នេះ៕

សូមទស្សនាវីដេអូ៖