Bayern បន្តភាពខ្លាំង! លត់ Bochum ៧-០ (វីដេអូ)

150

រដូវកាលថ្មីបន្ថែម 8% រៀងរាល់ថ្ងៃ

ក្រុម Bayern Munich បានយកឈ្នះក្រុម VfL Bochum ក្នុងលទ្ធផល ៧-០ ដើម្បីឡើងទៅឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Bundesliga របស់អាល្លឺម៉ង់។

Joshua Kimmich រកបានពីរគ្រាប់បន្ទាប់ពី Leroy Sane បានទាត់បាល់ហ្វ្រីឃីកយ៉ាងល្អដើម្បីនាំមុខការប្រកួត។

Serge Gnabry, Robert Lewandowski និង Eric Maxim Choupo-Moting ក៏រកបានម្នាក់មួយគ្រាប់ផងដែរ ខណៈដែលខ្សែការពារ VfL Bochum កីឡាករ Vasilis Lampropoulos បង្កើតកំហុសចូលទីខ្លួនឯងមួយគ្រាប់។

Bayern Munich ឆ្លងកាត់ ៥ ប្រកួតក្នុងលីគរកគ្រាប់បាល់បានរហូតដល់ ២០ គ្រាប់ និងគេទំលុះសំណាញ់ទីវិញបាន ៤ គ្រាប់។

វីដេអូហាយឡាយ

រដូវកាលថ្មីបន្ថែម 8% រៀងរាល់ថ្ងៃ