Bayern គ្រោងចាយ ៣០០លានផោន ទិញយកតារាឆ្នើម ២ រូប ខែមករាខាងមុខ

517

យោងតាមសារព័ត៌មាន ​​Bild បានរាយការណ៍ថាក្លឹបអាឡឺម៉ង់ Bayern Munich ចង់ចុះហត្ថលេខាទិញយក Leroy Sane ពីក្រុម Manchester City ហើយទិញផ្តាច់ Philippe Coutinho ពី Barcelona ក្រោយបានខ្ចីជើងមួយរដូវកាលកន្លងមក។

Image result for leroy sane

Bayern ក៏បានដាក់គោលដៅយកតារាឆ្នើម Kai Havertz របស់ Bayer Leverkusen ពីគូរប្រជែង Real Madrid ផងដែរ។ ជារួម ក្រុមការពារតំណែងជើងឯកក្របខ័ណ្ឌ Bundesliga គ្រោងនឹងចាយ ៣០០ លានផោនក្នុងរដូវកាលដោះដូរកីឡាករខែមករាខាងមុន នេះបើយោងតាមរបាយការណ៍ខាងលើបញ្ជាក់។

Related image

Sane បានចូលរួមជាមួយ Manchester City ពីក្លឹបអាល្លឺម៉ង់ Schalke ក្នុងឆ្នាំ ២០១៦ ក្នុងតម្លៃផ្ទេរ ៥០.៥ លានផោន ខណៈ Coutinho បានលេងឱ្យ Bayern Munich ក្រោយផ្លាស់ពី Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែសីហា។ អតីតកីឡាករ Liverpool រូបនេះរកបាន ៧ គ្រាប់ និង Assist ៧ លើកឲ្យ Bayern Munich ក្នុងការបង្ហាញខ្លួន ២១ ប្រកួតកន្លងមក។