Barcelona ទុកធំ! ខណៈដែលខ្សែការពាររូបនេះទំនងអវត្តមាន ៦ ខែ

132

ភាពយ៉ាប់យឺនកាន់តែបន្ថែមបន្ទុកទៅលើក្រុម Barcelona បន្ទាប់ពីខ្សែការពារ Gerard Pique ត្រូវបានរងរបួសជង្គង់ដែលអាចប្រឈមនិងការសម្រាករយៈពេលយូរ ។

កីឡាករវ័យ ៣៣ ឆ្នាំរូបនេះត្រូវបានបង្ខំឱ្យចាកចេញពីទីលានក្នុងទឹកដី Wanda Metropolitano ទាំងស្រក់ទឹកភ្នែកជាមួយនឹងការរងរបួសជង្គង់ដ៏ធ្ងន់ធ្ងរបន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយ Angel Correa ។

ក្រុមអ្នកមានបុណ្យបានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Atletico Madrid យ៉ាងប្រផុតប្រផើយ ១-០ ដែលជាការស៊ុតបញ្ចូលទីរបស់ខ្សែបម្រើ Yannick Carrasco នៅនាទី ៤៥’ ។

យោងតាម Daily Mail បានឲ្យដឹងថា Pique អាចនឹងអវត្តមានពីទីលានយ៉ាងតិច ៦ ខែដោយបន្ថែមលើបញ្ជីអវត្តមានរបស់ក្រុមលោក Ronald Koeman ដែលកំពុងមាន Ansu Fati, Samuel Umtiti, Sergi Roberto និង Sergio Busqets ។