Barcelona ជឿជាក់អាចយកបាន Alexander Isak ក្នុងតម្លៃ ៦១ លានផោន

235

ក្លឹប Barcelona បានកំពុងពិចារណាលើទឹកប្រាក់ចំនួន ៦១ លានផោនសម្រាប់កីឡាករសញ្ជាតិស៊ុយអែត Alexander Isak ដែលជាជម្រើសទី ២ បន្ទាប់ពីខ្សែប្រយុទ្ធ Lautaro Martinez របស់ក្លឹប Inter Milan។

ខ្សែប្រយុទ្ធវ័យក្មេងទាំងពីរខាងលើ ត្រូវបានក្លឹបយក្សអេស្ប៉ាញតាមប្រម៉ាញ់នៅរដូវក្តៅនេះ ដើម្បីយកមកជំនួសខ្សែប្រយុទ្ធចាស់វស្សា Luis Suarez។

Gerard Pique, Alexander Isak - Gerard Pique and Alexander Isak ...

Isak វ័យ ២០ ឆ្នាំ បច្ចុប្បន្នរកបាន ១៤ គ្រាប់ហើយក្នុង ៣៤ ប្រកួតសម្រាប់ Real Sociedad នៅរដូវកាលនេះ បន្ទាប់ពីផ្លាស់ពី Borussia Dortmund កាលពីរដូវក្តៅមុន។ Barcelona ក៏ជឿជាក់ផងដែរថា ៦១ លានផោនគឺជាតម្លៃខ្ពស់បំផុតមួយ ដែលអាចឈានដល់ការចរចារជាមួយ Sociedad បានសម្រេច។

ប្រភព៖ The Sun