Ballon D’or ជិតដល់ដៃ Messi ទៅហើយ តែគ្រូបង្វឹករូបនេះថា Ronaldo សមឈ្នះជាង

421

តារាឆ្នើម Lionel Messi របស់ក្រុម Barcelona ត្រូវបានគេគិតថា អាចជាបេក្ខភាពដែលនិងឈ្នះពាន FIFA Ballon D’or ជាកំណត់ត្រាលើកទី ៦ នាទីក្រុងប៉ារីសនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ។

Related image

ថ្លែងក្នុងកិច្ចសម្ភាសមួយ អតីតគ្រូបង្វឹក Chelsea អំឡុងឆ្នាំ ២០១១ លោក Andre Villas-Boas បានផ្តល់ការគាំទ្រដល់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo របស់ក្លិប Juventus លើការសាកសមឈ្នះពាន Ballon D’or ជាជាងកីឡាករ Lionel Messi។

Image result for ronaldo

លោក Andre Villas-Boas បច្ចុប្បន្នជាគ្រូបង្វឹកក្រុមបារាំង Marseille បាននិយាយថាការសម្រេចចិត្តរបស់កីឡាករ Cristiano Ronaldo ក្នុងការចាកចេញពី Real Madrid សម្រាប់ក្រុម Juventus គួរតែត្រូវបានការកោតសរសើរ រូបគេក្លាហានក្នុងការចាកចេញពីក្រុមដែលល្អបំផុតមួយក្នុងលោក ហានិភ័យនេះគួរតែត្រូវបានគេកោតសរសើរ ហើយការមកលេងនៅអុីតាលី និងការស៊ុតបាល់បញ្ចូលទីគឺវាពិបាកណាស់។ ខ្ញុំជាជនជាតិព័រទុយហ្កាល់ ដូច្នេះជាការពិតខ្ញុំគាំទ្រ Ronaldo  លោកបន្ថែម។