Aung Thu ទទួលបានជិត ១០ ខ្ទាស់! កំពុងស្ថិតក្នុងដំណាក់កាលចចារមក Buriram United

415

យោងតាមប្រភពពីសារព័ត៌មាន mmtimes បានឲ្យដឹងថា ក្លឹបលីគកំពូលថៃ Buriram United កំពុងស្ថិតក្នុងដំណាក់កាលចចារជាមួយក្លឹបមីយ៉ាន់ម៉ា Yadanarbon FC ដើម្បីយកខ្សែប្រយុទ្ធឆ្នើមវ័យ ២៥ ឆ្នាំ Aung Thu មកចូលរួមជើងទី ២ Thai League 1 ។

ប្រភពដដែលបានលើកយកសម្តីរបស់ថ្នាក់ដឹកនាំក្លឹប Yadanarbon FC លោក U Atar Oo ដែលបានផ្តល់បទសម្ភាសមកកាន់សារព័ត៌មានខាងលើ ដោយអះអាងថាកិច្ចព្រមព្រៀងនេះក្លឹបថៃ Buriram United នឹងផ្តល់ឲ្យ Yadanarbon នៅទឹកប្រាក់មិនក្រោម ១,៥ លានបាត ឬ ៥០ ០០០ ដុល្លារឡើយក្នុងកិច្ចសន្យារយៈពេល ១ ឆ្នាំកន្លះ ។

ម្ចាស់ជើងឯកលីគកំពូលថៃ ៦ សម័យ នឹងផ្គត់ផ្គង់ប្រាក់ឈ្នួលប្រមាណជា ៣០ មុឺនបាត ឫប្រហែល ៩ ៩០០ ដុល្លារក្នុងមួយខែផងដែរ សម្រាប់ Aung Thu ដោយផ្អែកលើសមត្ថភាពរបស់រូបគេបច្ចុប្បន្ន ។

Aung Thu ធ្លាប់បានចូលប្រឡូកក្នុងក្របខ័ណ្ឌ Thai League 1 ម្តងរួចមកហើយក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្លឹប Yadanarbon ដែលដំបូងជាមួយក្លឹប Police Tero ក្នុងឆ្នាំ ២០១៨ មុនផ្លាស់មកកាន់ SCG Muangthong United ក្នុងឆ្នាំ ២០១៩ ។