Atalanta ចុះហត្ថលេខា​លើអតីតខ្សែការពារ Liverpool កីឡាករ Martin Skrtel

272

អតីតខ្សែការពារក្រុមហង្សក្រហម Liverpool កីឡាករ​ Martin Skrtel បានផ្លាស់ទៅចូលរួមជាមួយក្រុម Atalanta ក្នុងក្របខ័ណ្ឌ Serie A ជាមួយការផ្ទេរដោយឥតគិតថ្លៃ។

កីឡាករសញ្ជាតិស្លូវ៉ាគីវ័យ ៣៤ ឆ្នាំរូបនេះបានចំណាយពេល ៣ រដូវកាលចុងក្រោយនៅ Fenerbahce បន្ទាប់ពីចេញពី Liverpool ក្នុងឆ្នាំ ២០១៦ ក្រោយចំណាយពេល ៩ ឆ្នាំនៅទឹកដី Anfield។

កីឡាករឆ្នើមប្រចាំឆ្នាំរបស់ស្លូវ៉ាគី ៤ សម័យរូបនេះធ្លាប់លេងបាន ៦០០ ប្រកួតនៅក្នុងអាជីពរបស់គាត់។

Atalanta បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុនហើយនឹងលេងក្នុងក្របខ័ណ្ឌ Champions League ជាលើកដំបូងនៅរដូវកាលនេះ។

ប្រភព៖ BBC