Aston Villa ទិញបានខ្សែបម្រើម្នាក់ពី Nottingham Forest តម្លៃខ្លួន ១៦ លានផោន

106

ក្លឹបទើបឡើងមក Premier League សារជាថ្មី Aston Villa បានប្រកាសផ្លូវការទិញបានខ្សែបម្រើ Matty Cash តម្លៃខ្លួន ១៦ លានផោនពីក្លឹប Nottingham Forest ។

កីឡាករវ័យ ២៣ ឆ្នាំ បានយល់ព្រមកុងត្រារយៈពេល ៥ ឆ្នាំ ក្លាយជាកីឡាករដំបូងសម្រាប់ក្រុមលោក Dean Smith ដែលបាននាំចូលក្នុងរដូវកាលថ្មីនេះ។ ហើយក៏ជាលើកដំបូងសម្រាប់អាជីពរបស់គេក្នុងការផ្លាស់មកកាន់ក្របខណ្ឌ Premier League ។

Matty Cash បង្ហាញខ្លួនឲ្យ Nottingham Forest បាន ៤១ ប្រកួតកាលពីរដូវកាលមុន និងរកបាន ៨ គ្រាប់ ។ រូបគេត្រូវបានក្លឹប Fulham និង Sheffield United ចាប់អារម្មណ៍ផងដែរ ។