Aston Villa កំពុងពិភាក្សាជាមួយ Barça យក Louie Barry មកអង់គ្លេសវិញ

268

ក្លឹប Aston Villa កំពុងពិភាក្សាដើម្បីចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Louie Barry របស់ក្រុម Barcelona អាយុក្រោម ១៧ ឆ្នាំក្នុងកិច្ចព្រមព្រៀងតម្លៃ ៣ លានផោន។

កីឡាករសញ្ជាតិអង់គ្លេសវ័យ ១៦ ឆ្នាំបាន ចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញនៅខែកក្កដាឆ្នាំ ២០១៩ បន្ទាប់ពីចំណាយពេល ១០ ឆ្នាំនៅ West Bromwich Albion ។

Barry ធ្លាប់រួមចំណែកជួយ West Brom បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Youth Cup កាលពីរដូវកាលមុន។