Arsenal បន្តយ៉ាប់ ក្រោយ Emery ដើរចេញ ត្រូវ Brighton លត់ ២-១

174

ក្លឹបកាំភ្លើងធំ Arsenal កាន់តែបន្តដុនដាបក្រោយការដើរចេញរបស់លោក Unai Emery ដោយបរាជ័យក្រុម Brighton ក្នុងទឹកដីខ្លួនឯង ២-១។

FBL-ENG-PR-ARSENAL-BRIGHTON

ក្នុងជំនួប Premier League សប្តាហ៍ទី ១៥ កាលពីយប់មិញនេះ Brighton បើកការនាំមុខនៅនាទី ៣៦’ ដោយកីឡាករ Adam Webster។ ចូលវគ្គទី ២ នាទី ៥០’ Alexandre Lacazette រកបានគ្រាប់តាមស្មើឲ្យ Arsenal វិញតែត្រូវ Neal Maupay ស៊ុតនាទី ៨០’ យក ៣ ពិន្ទុឲ្យក្រុមភ្ងៀវ។

Related image

វាជាបរាជ័យក្នុងដីលើកដំបូង ក្រោមការដឹកនាំរបស់គ្រូបណ្តោះអាសន្នលោក Freddie Ljungberg លទ្ធផលនេះធ្វើឲ្យកាំភ្លើងធំធ្លាក់មកលេខ ១០ ក្នុងតារាង Premier League ក្រោយ ១៥ ប្រកួត ឈ្នះ ៤ ស្មើ ៧ នឹងចាញ់ ៤។

វីដេអូហាយឡាយ