អតីតខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool កីឡាករ Andy Carroll បានវិលត្រឡប់សារជាថ្មីទៅកាន់ក្លឹប Newcastle United បន្ទាប់ពីរយៈពេល ៨ ឆ្នាំដែលរូបគេបានចាកចេញ។
វ័យ ៣០ ឆ្នាំរូបគេបានចេញពីក្រុម West Ham ដោយគ្មានតម្លៃខ្លួន ដោយបានចុះហត្ថលេខាលើកិច្ចសន្យា១ឆ្នាំជាមួយ Newcastle នៅថ្ងៃចុងក្រោយនៃទីផ្សាដោះដូរកីឡាករ។
Carroll បានបង្ហាញខ្លួនជាលើកដំបូងឲ្យ Newcastle ក្នុងឆ្នាំ ២០០៦ ធ្លាប់ស៊ុតបាល់បញ្ចូលទីបាន ៣៣ គ្រាប់និងនាំក្រុមឡើងមកលេងនៅក្របខណ្ឌ Premier League ក្នុងរដូវកាល ២០០៩-១០។
ថ្លែងក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Sky Sports រូបគេបាននិយាយថា៖ “ខ្ញុំរីករាយនឹងពេលវេលាដែលខ្ញុំបានចំណាយនៅទីនេះ ហើយសង្ឃឹមថាខ្ញុំអាចបន្តកន្លែងដែលខ្ញុំធ្លាប់ចាកចេញ សម្រាប់ខ្ញុំទោះទៅដល់ទីណាខ្ញុំនៅតែគិតថាទីនេះគឺជាកន្លែងតែមួយគត់សម្រាប់ខ្ញុំ“។
ប្រភព៖ BBC