Ancelotti ដើរចូល Everton ជាមួយកុងត្រា ៤ឆ្នាំកន្លះ

257

អតីតគ្រូបង្វឹកក្រុម Real Madrid, Bayern Munich និង Paris Saint-Germain លោក Carlo Ancelotti ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្លឹប Everton ជាមួយកុងត្រារយៈពេល ៤ ឆ្នាំកន្លះ។

Related image

គ្រូសញ្ជាតិអុីតាលីវ័យ ៦០ឆ្នាំរូបនេះ ធ្លាប់មានបទពិសោធន៍ដឹកនាំនៅអង់គ្លេសជាមួយក្លឹបតោខៀវ Chelsea ដោយបានឈ្នះ Premier League និង FA Cup កាលពីឆ្នាំ ២០០៩-១០។ Everton បច្ចុប្បន្ននៅលេខរៀងទី ១៦ ក្នុងតារាងក្របខ័ណ្ឌ Premier League ដែលមាន ៤ ពិន្ទុលើសតំបន់កាត់ចោល។

Image result for carlo ancelotti everton

គួររំលឹកថា លោក Ancelotti ត្រូវបានក្លឹប Napoli បណ្តេញចេញពីតំណែងកាលពីថ្ងៃទី ១០ ខែធ្នូទោះបីជាគាត់បានដឹកនាំក្រុមឡើងទៅវគ្គ ១៦ ក្រុម Champions League យ៉ាងណាក្តី។ ខណៈ Everton ក៏បានបណ្តេញលោក Marco Silva កាលពីថ្ងៃទី ៥ ខែធ្នូបន្ទាប់ពីបរាជ័យ ៥-២ ក្រោមស្នាដៃក្រុម Liverpool។