Ancelotti ជួយ Everton បន្តឈ្នះប្រកួតទី ២ នៅទឹកដី Newcastle

655

អ្នកចាត់ការក្រុម Everton លោក Carlo Ancelotti បាននិយាយថា Dominic Calvert-Lewin អាចក្លាយជាខ្សែប្រយុទ្ធឆ្នើមម្នាក់នៅអឺរ៉ុប។ ថ្លែងក្រោយចប់ការប្រកួតដែល Everton បានយកឈ្នះនៅផ្ទះ Newcastle ២-១ កាលពីយប់មិញ។

Calvert-Lewin បានស៊ុតបញ្ចូលទីតែ ១គ្រាប់គត់យកឈ្នះ Burnley កាលពីថ្ងៃព្រហស្បតិ៍ ហើយបន្តរកបាន ២ គ្រាប់ម្នាក់ឯងទៀតយកឈ្នះ Newcastle ជួយលោក Ancelotti ដឹកនាំឈ្នះ ២ ប្រកួតជាប់ក្នុងក្របខណ្ឌ Premier League។

លទ្ធផលនេះ ធ្វើឲ្យ Everton ឡើងមកកាន់លេខ ១០ មាន ២៥ ពិន្ទុពី ២០ប្រកួត ហើយប្រកួតបន្ទាប់នឹងត្រូវទៅកាន់ទឹកដីក្រុម Manchester City។

ទស្សនាវីដេអូហាយឡាយ