Al Hilal បើកកីឡដ្ឋានថ្ងៃនេះ ស្វាគមន៍ Urawa ជើងទី១ ACL វគ្គផ្តាច់ព្រ័ត្រ

265

ក្រុម Al Hilal របស់អារ៉ាប់ប៊ីសាអូឌីត នឹងត្រូវជួបប្រកួតជាមួយក្រុមជប៉ុន Urawa Red Diamonds ក្នុងការប្រកួតជើងទី១ វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Champions League 2019 នៅកីឡដ្ឋាន King Saud University ក្នុងទីក្រុងរីយ៉ាដនៅថ្ងៃសៅរ៍នេះ។

Image result for urawa red diamonds vs guangzhou evergrande

Al Hilal ឡើងមកវគ្គផ្តាច់ព្រ័ត្រនេះ ដោយសារបានទម្លាក់ក្រុម Al Saad របស់កាតាសរុបលទ្ធផលទាំងពីរជើង ៦-៥ ខណៈ Urawa Red ទម្លាក់ក្រុមខ្លាំងចិន Guangzhou Evergrande សរុបទាំងពីរជើង ៣-០។

Image result for al hilal 2-4 al sadd

ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Champions League ២០១៩ រវាងក្រុមទាំងពីរនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៩ សម្រាប់ជើងទី១ចាប់ផ្តើមនៅម៉ោង ១១:៣០ នាទីថ្ងៃនេះ ហើយជើងទី ២ ធ្វើនៅទឹកដីជប៉ុនថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៩។

ប្រភព៖ Fox Sport Asia