AFF U18៖ កម្ពុជា សល់ត្រឹម​ប្រកួត​បង្គ្រប់កិច្ច​ជាមួយ​វៀតណាម ក្រោយចាញ់​សិង្ហបុរី

276

ក្រុមកម្ពុជា U-18 បាន​ប្រកួតចាញ់​ក្រុម សិង្ហបុរី U-18 ដោយ​លទ្ធផល ០-១ ក្នុង​ពានរង្វាន់ AFF U18 Championship 2019 ពូល B ជើងទី៤ ដែលទើបតែបញ្ចប់​អម្បាញ់មិញនេះ។

លទ្ធផលនេះ ​បាន​ធ្វើឲ្យ​កម្ពុជាត្រូវធ្លាក់ដោយ​ស្វ័យប្រវត្តិ ពោលគឺ​នៅសល់​មួយ​ប្រកួត​បង្គ្រប់កិច្ច​ជាមួយ​ម្ចាស់ផ្ទះ​វៀតណាម ដែល​ធ្វើឡើង​នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ​២០១៩។

ចំណែក​សិង្ហបុរី បើទោះបីជាឈ្នះ​កម្ពុជា ក៏ធ្លាក់ដោយស្វ័យប្រវត្តិផងដែរ ដោយ​មាន ៤ពិន្ទុ​ក្នុងដៃតែប៉ុណ្ណោះ ខណៈ​ម៉ាឡេស៊ីមាន ៩ពិន្ទុ ស្មើ​អូស្ត្រាលី។ ក្រុមមួយទៀតក្នុងពូលនេះ​ដែល​នៅមាន​ឱកាសទៅ​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ​គឺវៀតណាម ដែល​ត្រូវប្រកួតជាមួយថៃ នៅម៉ោង ៧កន្លះយប់នេះ៕

ប្រភព៖ Kley Kley