AFF U-18៖ កម្ពុជា ត្រូវការឈ្នះ​សិង្ហបុរី​ដាច់ខាត ដើម្បីមានឱកាសទៅវគ្គបន្ត

468

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា U-18 និងត្រូវតទល់ជាមួយក្រុមសិង្ហបុរី U-18 នៅល្ងាចនេះម៉ោង ៤ៈ៣០នាទីក្នុងវគ្គជម្រុះតាមពូល AFF U-18 នាប្រកួតទី ៤។​

ក្រុមកម្ពុជា ត្រូវការឈ្នះ​ដាច់ខាតដើម្បីមានឱកាសប្រជែងឡើងទៅវគ្គបន្ត បន្ទាប់ពី ៣ ប្រកួតកន្លងមកចាញ់ ២ និងឈ្នះ ១ មាន ៣ ពិន្ទុចំណែកសិង្ហបុរី ចាញ់ ២ ស្មើ ១ មាន ១ ពិន្ទុ។​

គួរបញ្ជាក់ថា បច្ចុប្បន្ន​ក្រុមកម្ពុជា U-18 ស្ថិតក្នុងលេខរៀងទី ៤ ពូល B ជាមួយ ៥ក្រុមផ្សេងទៀតរួមមាន អូស្ត្រាលី ម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងថៃ។​