AFC U23៖ សោកស្ដាយ​! ជប៉ុន ត្រូវហាលអាវត្រឹម ២ ប្រកួតដំបូង

1354

ក្រុមជម្រើស​ជាតិជប៉ុន U23 បានបន្តចាញ់ស៊ីរី ២-១ ក្នុងប្រកួតទី ២ របស់ខ្លួនធ្លាក់ចេញពីពាន AFC U23 Championship 2020 ទោះបីសល់ ១ ប្រកួតទៀតក្តី។​

ការប្រកួត​យប់មិញនេះ ក្រុមសាម៉ូរ៉ៃ​ខៀវ គ្របដណ្ដប់​បាល់ ៧០ ភាគរយ និងស្ថិតិស៊ុត ២១ ជើងតែចូលបានតែ ១ គ្រាប់ ខណៈ​ដែល ២ គ្រាប់របស់ស៊ីរី ជាបាល់ពិន័យ ១១ម៉ែត្រនៅនាទី ៩’ និងគ្រាប់ស៊ុតនៅនាទី ៨៨’។​

លទ្ធផល​នេះធ្វើឲ្យក្រុមម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិចជប៉ុន គ្មានពិន្ទុ ត្រូវហាលអាវត្រឹមវគ្គនេះ ហើយត្រូវ​ប្រកួតបង្រ្គប់កិច្ចទល់និង កាតានៅថ្ងៃទី ១៥ មករា ខាងមុខ។​