AFC U23៖ ក្រុមជើងឯករង ២០១៨ វៀតណាម ធ្លាក់ត្រឹមវគ្គជម្រុះតាមពូលមុននេះបន្តិច

987

ក្រុមធ្លាប់ជើងឯករង AFC U23 Championship កាលឆ្នាំ ២០១៨ វៀតណាម បានធ្លាក់ចេញពីពានរង្វាន់ AFC U23 Championship ឆ្នាំ ២០២០ នេះត្រឹមវគ្គជម្រុះតាមពូល។

ក្រុមគ្រូបង្វឹកកូរ៉េខាងត្បូងលោក Park Hang-seo បានប្រកួតចាញ់ក្រុមកូរ៉េខាងជើងមុននេះបន្តិច ដោយលទ្ធផល ២-១ ធ្លាក់មកបាតតារាងពូល D ដោយស្មើ ២ ប្រកួតនិងចាញ់ ១ ខណៈមួយគូរទៀត អារ៉ាប់រួម ស្មើ ១-១ ជាមួយហ្ស៊កដានីត្រូវដឹកដៃគ្នាទៅវគ្គ ៨ ក្រុម។

លទ្ធផលនេះ ធ្វើឲ្យក្រុមកូរ៉េខាងជើង និងវៀតណាមត្រូវបាត់បងឪកាសទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ២០២០ ផងដែរ។ គួរបញ្ជាក់ដែរថា វៀតណាម U23 ធ្លាប់ឈានដល់វគ្គផ្តាច់ព្រ័ត្រព្រឹត្តិកាណ៍ខាងលើនេះ ដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះកាលឆ្នាំ​ ២០១៨ តែបានចាញ់ក្រុមជើងឯកអ៊ូបេគីស្ថាន ដោយលទ្ធផល ២-១។