Adebayor ទៅចូលរួមជាមួយ​ក្លឹបមួយនៅប្រទេសប៉ារ៉ាហ្គាយ

925

អតីតខ្សែប្រយុទ្ធក្លឹបកាំភ្លើងធំ Arsenal កីឡាករ​ Emmanuel Adebayor បានចុះកុងត្រាជាមួយក្លឹប Olimpia Asuncion របស់ប្រទេសប៉ារ៉ាហ្គាយ។

កីឡាករ​សញ្ជាតិ​តូកូវ័យ ៣៥ ឆ្នាំរូបនេះ បានស្ថិតក្នុងស្ថានភាពទំនេរចាប់តាំងពីចាកចេញពីក្លឹបទួរគី Kayserispor កាលពីខែធ្នូ ដោយសារហេតុផលផ្ទាល់ខ្លួន។

Adebayor នឹងត្រូវជួបជុំជាមួយអតីតមិត្តរួមក្រុម Manchester City ដែលជាប្រធានក្រុម Olimpia បច្ចុប្បន្នគឺកីឡាករ Roque Santa Cruz ។

ក្រៅពីតួកគីនិងអង់គ្លេសខ្សែប្រយុទ្ធរូបនេះក៏បានលេងនៅប្រទេសបារាំងនិងសម្រាប់ក្លឹបយក្សអេស្ប៉ាញ Real Madrid ផងដែរ។