AC Milan ឈានដល់កិច្ចព្រមព្រៀងខ្ចីជើងកីឡាករ Barça មួយរូប​

1740

AC Milan បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុម Barcelona ដើម្បីចុះហត្ថលេខាលើខ្សែការពារកណ្តាលបារាំង Jean-Clair Todibo នេះបើយោងតាមសារព័ត៌ Gazzetta Dello Sport រាយការណ៍​កាលពីថ្ងៃចន្ទ។

កីឡាករវ័យ ២០ ឆ្នាំរូបនេះ នឹងចូលរួមជាមួយក្រុមអ៊ីតាលី AC Milan ក្នុងលក្ខខណ្ឌខ្ចីជើង ហើយមានជម្រើសទិញផ្តាច់ក្នុងតម្លៃ ២០ លានអឺរ៉ូ (២២,៤ លានដុល្លារ)។

Todibo បានចូលរួមជាមួយ Barcelona នៅខែមករាឆ្នាំ ២០១៩ ពីក្លឹបបារាំង Toulouse ប៉ុន្តែ ទើបតែបង្ហាញខ្លួនបាន ៥ ដងប៉ុណ្ណោះសម្រាប់ក្លិបយក្សអេស្ប៉ាញមួយនេះ ។

AC Milan ឈរនៅចំណាត់ថ្នាក់លេខ ១១ ក្នុងលីគដោយ មានតែ ៧ ពិន្ទុពីលើតំបន់កាត់ចោល ហើយថ្មីៗនេះក្លឹបបានប្រកាសពីការវិលត្រឡប់របស់កីឡាករស៊ុយអែត Zlatan Ibrahimovic ក្នុងកិច្ចសន្យារយៈពេល ៦ ខែ។