កីឡា​ការិនី​វាយ​កូន​​បាល់​លេខ ១ ​ពិភពលោក Ashleigh Barty ​ធ្លាក់​ត្រឹម​ជុំ​ទី​ពីរ Rogers Cup

312

​កីឡា​ការិនី​វាយ​កូន​បាល់​លំដាប់​លេខ ១ ​ពិភពលោក Ashleigh Barty​ បាន​ធ្លាក់ត្រឹម​ជុំ​ទី ២ ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​កម្មវិធី Rogers Cup នៅ​ទីក្រុង Toronto ប្រទេស​កាណាដា ក្រោយ​បរាជ័យ​ក្រោម​ស្នាដៃ​កីឡា​ការិនី​អាមេរិក Sofia Kenin​។

ជើងឯក Grand Slam, French Open រូប​នេះ​បាន​រង​បរាជ័យ​ដោយ​លទ្ធផល​តានតឹង 6-7, 5-7, 6-3, 6-4 ​ក្នុង​រយៈពេល ១ម៉ោង ៥៦វិនាទី​។

នេះ​ជា​ប្រកួត​ដំបូង​ដែល Ashleigh Barty ​ចូល​ប្រកួត ​បន្ទាប់ពី​ប្រកួត​ចុង​ក្រោយ​​បំផុត​ចាញ់ Alison Riske នៅ Wimbledon​។ ​

ចំណែក​កីឡា​ការិនី​លេខ២៩ ពិភពលោក​វ័យ ២០ឆ្នាំ Sofia Kenin​ នឹង​បន្ត​ជួប​ជាមួយ Dayana Yastremska​ ដែល​ទំលាក់​កីឡា​ការិនី​អង់គ្លេស Johanna Konta​ រឺក៏កីឡា​ការិនី​ Victoria Azarenka​។ ​រីឯ​កីឡា​ការិនី​ជប៉ុន Naomi Osaka ដែល​កំពុង​ប្រដេញ​តំណែង​លេខ​១ ​ពិភព​លោក​ពី Barty​ នោះ​នឹង​ជួប​ជាមួយ​កីឡា​ការិនី​អាល្លឺម៉ង់ Tatjana Maria៕

ប្រភព៖ Bayon TV