Real Madrid ​យក​ឈ្នះ Barca ២-១ ឡើងឈរ​កំពូល​តារាង La Liga

100

​ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម FC Barcelona ​ក្នុង​លទ្ធផល ២-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ​។

​នៅ​តង់​ទី​១ ​ក្រុម Real Madrid ​អាច​រក​គ្រាប់​បាល់​នាំ​មុខ​បាន​ទៅ​ហើយ ​ដោយ Benzema ​១​គ្រាប់ ​និង Toni Kroos ​១​គ្រាប់។ ​ដោយ​ឡែក​១​គ្រាប់​របស់​ក្រុម Barcelona ​វិញ ​រក​បាន​ដោយ Oscar ​នៅ​នាទី​៦០​តង់​ទី​២។ ​នៅ​សល់​៣០​នាទី​ចុង​ក្រោយ​នៃ​ការ​ប្រកួត ​ក្រុម​ទាំង​ពីរ​មិន​អាច​រក​គ្រាប់​បាល់​បាន​ទៀត​នោះ​ទេ។

​លទ្ធផល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម Real Madrid ​ហក់​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង La Liga ​ហើយ ​ឆ្លង​កាត់​៣០​ប្រកួត​កន្លង​មក​នេះ។ ​យ៉ាងណាមិញ​ពួកគេ​ក៏​ត្រូវ​រង់​ចាំ​មើល​ការ​ប្រកួត​របស់​ក្រុម Atletico Madrid ​ដែរ ​ព្រោះ​ទើប​មាន​២៩​ប្រកួត​ប៉ុណ្ណោះ៕

វីដេអូហាយឡាយ៖