​(វីដេអូ) កីឡាករ​កូរ៉េខាងត្បូង​ម្នាក់ កិប​ដាច់​ចង្កេះ Van Dijk ទាត់​ចូល​ Liverpool យ៉ាង​ឡូយ

567

ខ្សែ​ប្រយុទ្ធ​​កូរ៉េខាងត្បូង​របស់​ក្លឹប RB Salzburg កីឡាករ Hwan Hee-Chan បាន​បង្កើត​ការ​ភ្ញាក់ផ្អើល ក្រោយ​ញាក់​ដាច់​ចង្កេះ​កំពូល​ខ្សែ​ការពារ Virgil van Dijk កាល​ពី​ប្រកួត​ទល់​នឹង Liverpool យប់​មិញ។

កីឡាករ​អាស៊ី​វ័យ​២៣​ឆ្នាំ​​ បន្ទាប់​ពី​ទទួល​បាន​បាល់​ពី​មិត្តរួម​ក្រុម ​ក៏​បន្ត​អូស​ចូល​ប្រអប់​គ្រោះ​ថ្នាក់ រួច​មក​កិប​ដាច់​ចង្កេះ Van Dijk ទាត់​បញ្ចូល​ទី​យ៉ាង​ល្អ ជួយ Salzburg តាម​ពី​ក្រោយ ១-៣។ កីឡាករ​ជប៉ុន Takumi Minamino និង Erling Braut Haaland រក​បាន​ពីរ​គ្រាប់​បន្ថែម​ទៀត នាំ Salzburg តាម​ស្មើ​ ៣-៣។

យ៉ាងណា Mohamed Salah ជា​វីរបុរស​រក​បាន​គ្រាប់​ចុងក្រោយ ជួយ Liverpool ឈ្នះ ៤-៣។