​ជម្រើស​ជាតិហ្វីលីពីន​មួយរូបទៀត ចុះកុងត្រា​លេងឲ្យក្រុមលីគកំពូលថៃ

238

ខ្សែការពារជម្រើសជាតិហ្វីលីពីន Carli de Murga បានចុះកុងត្រាជាមួយក្លឹប Chonburi FC របស់លីគកំពូលថៃ Thai League 1 ពីក្រុម Ceres-Negros FC របស់ហ្វីលីពីន។

កីឡាករវ័យ ៣១ ឆ្នាំរូបនេះបានចំណាយពេល ៥ រដូវកាល និងបង្ហាញ​ខ្លួនបានជាង ១០០ ប្រកួតសម្រាប់ក្រុម Ceres-Negros FC និងជួយក្រុមឈ្នះពានលីគកំពូលហ្វីលីពីនចំនួន ៣ ដង (ឆ្នាំ ២០១៧, ២០១៨ និង ២០១៩) និងពាន Copa Paulino Alcantara ក្នុងឆ្នាំ ២០១៩ ។

គួរដឹងដែរថា ក្លឹប Chonburi FC បានបញ្ចប់នៅចំណាត់ថ្នាក់ទី ៧ នៃលីគកំពូលថៃក្នុងរដូវកាលមុន និងធ្លាប់ជាជើងឯករងលីគកំពូលថៃឆ្នាំ ២០១៤។