៤ចំនុចពិសេសៗ គួរឲ្យចាប់អារម្មណ៍ពី Premier League សប្តាហ៍ទី ១០

332

ការប្រកួតបាល់ទាត់លីគកំពូលរបស់អង់គ្លេស Premier League បានរំកិលដល់សប្តាហ៍ទី ១០ហើយ កាលពីចុងសប្តាហ៍កន្លងទៅ។ មានលទ្ធផលជាច្រើន ដែលមិនគួរឲ្យជឿ សម្រាប់ការប្រកួត ១០គូនោះ។ ក្រៅពីលទ្ធផលមិនគួរឲ្យជឿ ក៏មានផងដែរចំនុចគួរឲ្យចាប់អារម្មណ៍ពី Premier League សប្តាហ៍ទី ១០នោះ។ ចំនុចទាំងនោះ រួមមាន៖

១. លទ្ធផលឈ្នះដ៏សម្បើមរបស់ Leicester City

Related image

លទ្ធផលឈ្នះលើ Southampton ៩ទល់នឹង០ គឺជាកំណត់ត្រាថ្មីមួយសម្រាប់ក្រុមនៅ Premier League ដែលអាចរកគ្រាប់បាល់បានយ៉ាងច្រើន នៅក្រៅទឹកដីបែបនេះ។ Leicester City ថែមទាំងបានបំបាក់កំណត់ត្រារបស់ Manchester City នៅដើមរដូវកាលនេះ ដែលបានប្រកួតឈ្នះ Watford ក្នងទឹកដីដោយលទ្ធផល ៨ទល់នឹង០។

២. កីឡាករអាមេរិកាំង ទីបំផុតអាចរកគ្រាប់បាល់នៅ Premier League បានហើយ!

Image result for pulisic chelsea

Christian Pulisic បានក្លាយជាកីឡាករសញ្ជាតិអាមេរិកាំង ទី ២ ដែលរកបានគ្រាប់បាល់ hat-trick នៅ Premier League បន្ទាប់ពី Clint Dempsey ដែលធ្វើបានដូចគ្នាសម្រាប់ Fullham កាលពីពីថ្ងៃទី ២១ខែមករា ឆ្នាំ ២០១២ ។ ជាមួយគ្នា នេះគឺជាការរកគ្រាប់បាល់បានលើកដំបូងរបស់ Pulisic ចាប់តាំងពីគេបានមកដល់ Premier League នៅរដូវកាលថ្មីនេះ។

៣. Man Utd នៅតែមានបញ្ហា ចំពោះការស៊ុតបាល់ប៉េណាំងទី

Image result for norwich vs manchester united

Marcus Rashford និង Anthony Martial សុទ្ធតែមិនអាចស៊ុតបាល់ប៉េណាំងទីចូលក្នុងជំនួបជាមួយនឹង Norwich City កាលពីយប់ថ្ងៃអាទិត្យ។ ទោះបីជាក្រោយមកពួកគេអាចរកគ្រាប់បាល់បានវិញ ធ្វើឲ្យ Manchester United បានបញ្ចប់ដោយលទ្ធផល ៣ទល់នឹង១ ប៉ុន្តែនេះសរបញ្ជាក់ឲ្យឃើញថា Man Utd នៅតែមិនអាចមានខ្សែប្រយុទ្ធមុតស្រួច ដើម្បីស៊ុតបាល់ប៉េណាំងទីបាន។

៤. Liverpool នៅតែបន្តការឈ្នះ

Related image

១០ប្រកួតរដូវកាល ២០១៩/២០២០ គឺ Liverpool ឈ្នះ ៩ដង និងស្មើ១ ហើយមិនដែលចាញ់សោះ។ ក្នុងទឹកដី Anfield កាលពីយប់មិញផងដែរ Liverpool បន្តឈ្នះ ២ទល់នឹង១ លើ Tottenham Hotspur ដែលធ្វើឲ្យគេបន្តមាន ៦ពិន្ទុ នាំមុខក្រុមមេឃា Manchester City ដែលមាន ២២ពិន្ទុ។

អត្ថបទ៖ Fox Sport Asia